ព័ត៌មានជាតិ

បាត់ពីរបីថ្ងៃមិនដឹងទៅណា លុះធុំក្លិនទ្រាំមិនបាន ខំស្វែងរកក្រែងមានកណ្ដុរងាប់ ស្រាប់តែប្រទះឃើញ ស្ទើរអស់ព្រលឹងពីខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលេខ 161LE+E1 ផ្លូវ២១៩ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងផ្ទះខ្លួនស្នាក់នៅ រហូតដល់ហើមមានក្លិនស្អុយទៅហើយ ទើបមានអ្នកគេដឹង ក៏ផ្អើលឆោឡោដល់ម្ចាស់ផ្ទះ រាយការណ៍ទៅសមត្ថកិច្ច។

ជនរងគ្រោះឈ្មោះ ប៉ែន សុធារិទ្ធ ហៅឆេកូ ភេទប្រុស អាយុ ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

តាមការរៀបរាប់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ មានបញ្ហាស្មុគ្រស្មាញដោះស្រាយមិនចេញជាច្រើនថ្ងៃមកហើយ និងតែងតែផឹកស្រារាល់ថ្ងៃ ពេលស្រវឹងតែងតែគេងយំម្នាក់ឯង អង្គុយតែម្នាក់ឯង តែលាក់មិនប្រាប់ឲ្យគេដឹងនោះទេ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះ បានបាត់ខ្លួនចេញពីផ្ទះច្រើនថ្ងៃមកហើយ គ្មានអ្នកណាដឹងថាទៅណានោះទេ ដោយនៅថ្ងៃកើតហេតុ ពេលគាត់ចូលមក ដល់ក្នុងផ្ទះ ស្រាប់តែមានក្លិនស្អុយចម្លែកពេញក្នុងផ្ទះ គាត់ក៏តាមរកមើល តាមគំនរសម្ភារ:ដេគ័រផ្កាក្រែង មានកណ្តុរងាប់តែ រកមិនឃើញអ្វីសោះ ពេលនោះគាត់ក៏បន្តរកតាមខ្លិនស្អុយនោះ រហូតដល់ក្រោយផ្ទះ ចូលដល់បន្ទប់ដាក់សម្ភារៈ ស្រាប់តែប្រទះឃើញសពជនរងគ្រោះ បានចង.ក នៅក្នុងបន្ទប់ជាមួយខ្សែឌីឡុង ភ្ជាប់នឹងមេដំបូលបន្ទប់ មានសភាពហើមស្អុយ ធ្វើឱ្យគាត់ភ័យស្លន់ស្លោរ រត់ទៅប្រាប់អ្នកជិតខាង និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចជំនាញ បានចុះមកធ្វើកោសល្យវិច័យ បានបញ្ជាក់ថា សពខាងលើពិតជាចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់