ព័ត៌មានជាតិ

ករណីមនុស្សលង់ទឹកស្លាប់ នៅក្បែរឆ្នេរខ្សាច់មាត់ទន្លេ

កំពង់ចាម: នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៣០នាទី ចំណុចឆ្នេរខ្សាច់មាត់ទន្លេ ស្ថិតនៅភូមិកោះកំពង់ត្រុំក្រោម ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីមនុស្សលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ ហេង បូរិន ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិអំពើលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ករណីសមត្ថកិច្ចជំនាញ បានចាត់វិធានការជាបន្ទាន់ ចុះដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ រកសាកសពរហូតដល់វេលាម៉ោង ២០និង០៥នាទី បានប្រទះឃើញសាកសពជនរងគ្រោះនៅក្បែរកន្លែងលង់ទឹក ។ បន្ទាប់ពីរកឃើញសាកសពសមត្ថកិច្ចជំនាញ សហការជាមួយគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋានបង្កើតគណ:កម្មការត្រួតពិនិត្យលើសាកសព៖
-ផ្នែកក្បាលពុំមានស្លាកស្នាម
-ផ្នែក(ក) ពុំមានរបួសស្នាម
-ផ្នែកដងខ្លួនពុំមានស្លាកស្នាម
-ផ្នែកអាវះយះវះ ពុំមានរបួសស្នាម
-នៅក្នុងមាត់ និងច្រមុះមានចេញកំអួត ។

ផ្អែកតាមការបំភ្លឺសាក្សីកន្លែងកើតហេតុ និងការពិនិត្យកោសល្យវិច័យលើសាកសពគណ:កម្មាការ សន្និដ្ឋាន បានជនរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកស្លាប់ខ្លួនឯងពិតប្រាកដមែន ពុំជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។ តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ២០និង២០នាទី ឲ្យប្រគល់សាកសពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់