ព័ត៌មានជាតិ

កម្មការិនីរោងចក្របាយ័នម្នាក់ ត្រូវចោរលួចម៉ូតូបាត់មួយយប់

ភ្នំពេញ: នគរបាលប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ បានមួយយប់ ត្រូវម្ចាស់តាមរកឃើញចាប់ ប្រគល់ជូនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ៣៤២ផ្លូវ៥១៨ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះកែវ អ៊ីម ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិពោងពាយ សងា្កត់ទួលសងែ្កទី២ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គុយ វួចម៉េង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្របាយ័ន ស្នាក់នៅផ្ទះ៣៤២ ផ្លូវ៥១៨ ក្រុមទី៣ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានី ភ្នំពេញ ។

សម្ភារ:បាត់បង់ម៉ូតូមួយគ្រឿងម៉ាកហុងដាTODAY ពណ៌ខៀវ សា្លកលេខភំ្នពេញ 1HQ-1960។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ បានបណើ្តរម៉ូតូចេញពីផ្ទះ ដើម្បីជិះទៅធើ្វការនៅរោងចក្រ ប៉ុនែ្តដេម៉ូតូមិនឆេះ ក៏ទុកនៅផ្ទះលក់ការហ្វេ ហើយជនរងគ្រោះជិះម៉ូតូផេ្សងទៅធើ្វការបាត់ទៅ ។
លុះនៅវេលាម៉ោង១១និង៣០នាទីថៃ្ងខែឆ្នាំដដែល ជនរងគ្រោះបានចេញពីធើ្វការ មកហូបបាយនៅផ្ទះ មិនឃើញម៉ូតូក៏សួរជីដូនថា ឃើញម៉ូតូខ្ញុំអត់ ជីដូនឆើ្លយថា ឃើញកេ្មងប្រុសសក់ក្រហមតូចល្អិតមា្នក់ អង្គុយលើម៉ូតូផឹកការហេ្វរ រួចក៏ផើ្អលឆោឡោបាត់ម៉ូតូ នាំគា្នដើររកជនសង្ស័យតែមិនឃើញ។

រហូតដល់នៅថៃ្ងទី០៨ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤រសៀល ជនរងគ្រោះ និងពូបានជិះម៉ូតូដើររកឃើញជនសង្ស័យ នៅមុខហាងការហេ្វរផ្លូវ៥១៨ កែ្បរកនែ្លងកើតហេតុ ក៏ឃាត់ជនសង្ស័យ រួចទូរស័ព្ទបឹ្តងមកសមត្ថកិច្ចមូលដា្ឋន ជួយធើ្វអន្តាគមន៍នាំជនសង្ស័យ និងជនរងគ្រោះមកដាក់ពាក្យបណឹ្តង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសងែ្កទី១ ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍កសាងសំណុំរឿង បញ្ចូនតាមនីតិវិធី៕

មតិយោបល់