កណ្ដាលៈ កាលពីវេលាម៉ោង ១៦ និង ៤០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មានករណីប្រើប្រាស់ហិង្សាមួយកើតឡើង ស្ថិតនៅភូមិស្វាយព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ អុន អាង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ ដប ហ៊ិន ភេទស្រី អាយុ ៨៧ឆ្នាំ ជនជាតិខ្មែរ ។ អ្នកទាំង២ រស់នៅភូមិ/ឃុំខាងលើ។
វត្ថុតាងដកហូតបាន៖ កូនកាំបិតចុងស្រួចចំនួន ១ដើម។
ដំណើររឿង៖ នៅពេលកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹង ហើយបានសុំលុយម្ដាយខ្លួនចំនួន ២ម៉ឺនរៀល តែដោយគ្មានលុយឲ្យ ជនសង្ស័យក៏យកកូនកាំបិតចុងស្រួចមកគម្រាម និងជេរប្រមាថ រួចទៅចាប់អូសក្រវាត់ម្ដាយធ្លាក់ពីលើគ្រែចំងាយ ៤ ទៅ ៥ម៉ែត្រ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់