ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងគោយន្តនិងម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ នៅស្រុកក្រគរ!

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងគោយន្ត បើកបុកម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូរបួសធ្ងន់ស្រាលចំនួន២នាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវកា្រលកៅស៊ូ ស្ថិតក្នុងភូមិចេកចៅ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ម្ចាស់ម៉ូតូជាជនរងគ្រោះមានឈ្មោះ នៅ ខៃ អាយុ១៩ឆ្នាំ ភេទប្រុស ជនជាតខ្មែរ ស្នាក់នៅភូមិកណ្តុរស ឃុំបឹងកន្ទួត(របួសស្រាល) បើកម៉ូតូមួយគ្រឿងម៉ាក SMASH REVO ព៌ខ្មៅលាយស ពាក់ស្លាកលេខកណ្តាល 1D-7679 និងអ្នករួមដំណើរម្នាក់ឈ្មោះ បូ សុប៊ិន អាយុ១៥ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍(របួសធ្ងន់)បាក់ជើងខាងស្តាំ។ ចំណែកឯម្ចាស់គោយន្តជាជនបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញគោយន្តនិងម៉ូតូបានបើកបរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ គោយន្តបានជ្រុលចង្កូតបុកម៉ូតូបណ្តាលឲ្យរបួសធ្ងន់និងស្រាលចំនួន២នាក់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យខេត្តពោធិ៍សាត់។

ក្រោយកើតហេតុ សមត្ថកិច្ចនបាននាំយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍កំពង់ពោធិ៍ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់