ព័ត៌មានជាតិ

ស៊ីដាច់ម៉ូតូរបស់បុគ្គលិកហាងណេត ស៊ីខេ ជិតមួយខែទើបចាប់បាន

ភ្នំពេញៈ ករណីអំពើរំលោភលើទំនុកចិត្ត យកម៉ូតូ០១គ្រឿង កាលពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលា ម៉ោង៦និង០០នាទី នៅចំណុចផ្ទះលេខ១១៧៧ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ញ៉េប រដ្ឋា ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ និង មុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ឈួន ឆវ័ន្ត ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ១១៧៧ ផ្លូវជាតិលេខ២ ភូមិ ព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកហាងណេត ស៊ីខេ (តំណាងឲ្យម្ចាស់ហាងណេត ស៊ីខេ) ។
រហូតមកដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ ទើបឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិច្ចតែម្តង។
សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៍ខ្មៅ លេខតួ+លេខម៉ាស៊ីន 222891 ពាក់ស្លាកលេខ កំពង់ចាម 1B 1736 (ជារបស់ម្ចាស់ហាងណេត ស៊ីខេ)។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

 

មតិយោបល់