ផ្ទះ ព័ត៌មានជាតិ កម្លាំងកងរាជអ...

កម្លាំងកងរាជអាវុធហត្ថស្រុកលើកដែកសហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបបទល្មើសសត្វព្រៃ

0

កណ្តាល: ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ កម្លាំង កងរាជអាវុធហត្ថ ស្រុកលើកដែក ដឹកនាំដោយលោក អ.ឯក នូវ សាវឿន មេបញ្ជាការរង សហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃរដ្ឋបាលព្រៃឈើ ដែលមានសមាសភាពរួមមាន:
+អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(WILD LIFE ALLIANCE)
+កងរាជអាវុធហត្ថលើផ្ទៃប្រទេស
+ផ្នែករដ្ឋបាលព្រៃឈើកណ្ដាល
ចុះបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចផ្ទះលក់ផលនេសាទមួយកន្លែងដែលមានម្ចាស់ឈ្មោះ វ៉ាន់ ថន ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល

-ជាលទ្ធផល: ធ្វើការឆែកឆេរនិងចាប់យកវត្ថុតាងរួមមាន:
១-ពស់វែកក្របីរស់ ០១ក្បាល ទម្ងន់២.៤០kg
២-ពស់ក្រាយរស់ ០១ក្បាល ទម្ងន់០១kg
៣-អណ្ដើករស់ ០៨ក្បាល ទម្ងន់៤.២០kg
៤-ចាបដង្កូវ ងាប់ ៤៥៣ក្បាល
៥-លលកតូច ងាប់ ៨៦ក្បាល
៦-កុកគ្រោងតូច ងាប់ ២២ក្បាល។

បច្ចុប្បន្ន : វត្ថុតាងទាំងអស់ធ្វើការដកហូតប្រគល់ជូនក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ យកទៅរក្សាទុកដើម្បីចាត់ការនីតិវិធី៕

 

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.