ព័ត៌មានជាតិ

ទាំងព្រឹកហ្មង! រថយន្តព្រលះម៉ូតូបណ្ដាលឲ្យប្រជាការពារម្នាក់រងរបួសធ្ងន់ នៅក្រុងសៀមរាប

សៀមរាប: នៅវេលាម៉ោង ៦និង៣០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊ីណា ៧កៅអី បើកលឿន ព្រលះម៉ូតូ DREAM C125 របួសធ្ងន់ម្នាក់ជា (ប្រជាការពារ) នៅផ្លូវ៦០ ភូមិអញ្ចាញរ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល រីឯអ្នកបើកបរត្រូវឃាត់ខ្លួន ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់