អាមេរិកៈ មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានអនុម័តការដាក់ពង្រាយកងទ័ពអាមេរិកចំនួន ៣,០០០ នាក់បន្ថែមទៀត និងគ្រឿងបរិក្ខាយោធាទៅកាន់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដើម្បីបង្កើនការការពារ បន្ទាប់ពីការវាយប្រហារទៅលើទីតាំងដំឡើងប្រេង របស់ប្រទេសនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានអនុញ្ញាតឱ្យដាក់ពង្រាយប្រព័ន្ធការពារ Patriot ចំនួន ២ គ្រឿង ប្រព័ន្ធស្ទាក់ចាប់គ្រាប់មីស៊ីលផ្លោង THAAD រួមទាំងយន្តហោះចម្បាំងពីរគ្រឿងបន្ថែមទៀត។
ដោយរដ្ឋលេខាធិការលោក Esper បានជូនដំណឹងនេះ នៅពេលព្រឹក ទៅដល់ព្រះអង្គម្ចាស់ Mohammed bin Salman (MBS) នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដោយបញ្ជាក់ថា ការដាក់ពង្រាយកងទ័ពបន្ថែមនេះ គឺដើម្បីធានា និងពង្រឹងការការពាររបស់អារ៉ាប៊ីសាអ៊ូឌីត៕
មតិយោបល់