ពោធិ៍សាត់ៈ នៅវេលាម៉ោង ៥និង២៥នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង/ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី ចំណែកអ្នករងរបួសទាំងសងខាង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕





មតិយោបល់