ព័ត៌មានជាតិ

ជនសង្ស័យជាច្រើននាក់ ត្រូវសមត្ថកិច្ចកំណត់មុខសញ្ញា ក្នុងពិធីបុណ្យអំទូក នៅខេត្តបាត់ដំបង

បាត់ដំបង:​ ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្សាន្តសប្បាយក្នុងពិធីអំទូក ក្នុងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១២ និងទី១៣ ខែតុលា ឆ្នាំ២០១៩ នេះស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំង សូមធ្វើការផ្សព្វផ្សាយនូវរូបភាពមុខសញ្ញាជាជនសង័្សយ ធ្លាប់បានធ្វើសកម្មភាពល្មើសច្បាប់ដូចជាករណី (លួច-ឆក់) ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ក្នុងទីប្រជុំជន ឬពិធីកម្សាន្តសប្បាយផ្សេងៗ នាពេលកន្លងមក។

ការផ្សព្វផ្សាយនូវរូបភាពនាពេលនេះ គឺជាការរួមចំណែកក្នុងភារកិច្ចបង្ការទប់ស្កាត់ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ករណីនេះអាចកើតឡើងដោយក្រុមជនសង័្សយ មួយចំនួនតែងតែឆ្លៀតឱកាសធ្វើសកម្មភាព ល្មើសច្បាប់ ក្នុងពេលដែលប្រជាពលរដ្ឋអញ្ជើញចូលរួមក្នុងពិធីកម្សាន្តសប្បាយ ឬទីប្រជុំជនហើយមិនបានប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន។

ក្នុងករណីដែលប្រជាពលរដ្ឋ ឬមហាជនបាន ឃើញមនុស្សដូចមានក្នុងរូបភាពខាងក្រោម និងមានហេតុផលគួរសង័្សយដោយកិរិយាណាមួយ សូមមេត្តាប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិ ឬអាចរាយការណ៍មកសមត្ថកិច្ចនគរបាលដែលនៅជិតបំផុត ឬនគរបាលដែលប្រចាំការនៅទីបញ្ជាការស្រាប់ក្នុងពិធីអំទូក ស្ថិតនៅខាងមុខសណ្ឋាគារក្លាស៊ី ឬតាមរយ:លេខទូរស័ព្ទ៖
-092 232 337
-012 654 449
-012 384 954
-095 868 886
-092 935 544
-092 229 667

បញ្ជាក់៖ ករណីម្ចាស់រូបឃើញ ហើយច្បាស់លាស់ថា រហូតដល់ពេលបច្ចុប្បន្ន ខ្លួនពិតជាបានកែប្រែនូវសកម្មភាពដែលពាក់ព័ន្ធផ្ទាល់ខ្លួននាពេលកន្លងទៅ សាមីខ្លួនអាចផ្តល់ព័ត៌មានមកអង្គភាពស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង តាមរយ:លេខទូរស័ព្ទខាងលើ សមត្ថកិច្ចនឹងពិនិត្យពិចារណាចំពោះរូបភាពរបស់ជនសង្ស័យ៕

មតិយោបល់