ព័ត៌មានជាតិ

ឆក់ឥតល្ហែ ខណ្ឌទួលគោក!

ភ្នំពេញ: នារីរូបស្រស់ស្អាតសាច់សខ្ចី២នាក់ បានត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូធំ មួយគ្រឿង បានធ្វើសកម្មភាពឆក់ មិនបានសម្រេច បណ្ដាលនារីរងគ្រោះដួលយ៉ាងពេញទំហឹង រងរបួសបែកមុខ បែកមាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទី យប់ថ្ងៃ៨ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចមុខផ្សារហេងលី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

យោងប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីរូបស្រស់ស្អាត២ នាក់ខាងលើ បានជិះម៉ូតូ Zoomer-X មួយគ្រឿង ព ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FX-4641 បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មមៗ ទើបតែចេញពីមើលកុនជាមួយសង្សារ ខណ:ដែលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់ជិះសុទ្ធតែម៉ូតូធំ មួយគ្រឿង មិនស្គាល់ម៉ាក មកពីក្រោយរួចធ្វើសកម្មភាពឆក់មិនបានសម្រេច តែបណ្ដាលនារីរងគ្រោះដួលយ៉ាងពេញទំហឹង រងរបួសបែកមុខបែកមាត់ហូរឈាមស្រោចខ្លួន។

ក្រោយកើតហេតុនារីរងគ្រោះខាងលើ មិនបានទៅទៅដាក់ពាក្យបណ្ដឹងទេ ដោយបានខលហៅសង្សាររបស់នាង មកដល់កន្លែងកើតហេតុ២នាក់ មកយកទៅមន្ទីរពេទ្យ៕

មតិយោបល់