ព្រៃវែងៈ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២៣និង៤០នាទី បុរសម្នាក់បានប្រឹងបើករថយន្តទាំងខ្លួនងងុយដេក តែទប់អារម្មណ៍ងងុយមិនបាន ក៏រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ ។
រថយន្តបង្កបានដឹកប្រេងឥន្ធនៈរបស់ក្រុមហ៊ុនតេលា ស្លាកលេខ ភ្នំពេញ 3D-9500 បើកបរដោយឈ្មោះ ខាត់ គីមបូ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ អំពិលជុំ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
តាមរបាយការណ៍បានឲ្យដឹងថា រថយន្តបង្កបើកបរពីជើងទៅត្បូង លើផ្លូវជាតិលេខ១១ មកដល់ចំនុចកើតហេតុ ភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា បានរេចង្កូតធ្លាក់ផ្លូវជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋបណ្តាលអោយបាក់ជើងសរសរចំនួន១ដើម ។ ម្ចាស់ផ្ទះឈ្មោះ ហេង គា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
មូលហេតុ៖ ដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកបររថយន្តងងុយដេក ករណីគ្រោះថ្នាក់ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ ៕



មតិយោបល់