ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិអង់គ្លេសម្នាក់ ស្លាប់ដោយជំងឺបេះដូង និងទឹកដក់ខួរក្បាល នៅចំណុចផ្ទះលេខ១១២ ផ្លូវ៣៦៩ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ម៉ោង២០និង១៥នាទី។
ជនរងគ្រោះឈ្មោះ CARROLL CHRISTINE(ការ៉ូស គ្រីស្ទីន) ភេទស្រី កើតថ្ងៃទី១៨ -មករា ឆ្នាំ១៩៤៣ ជនជាតិអង់គ្លេសមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ថ្ងៃចូលប្រទេសកម្ពុជានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
តាមការបំភ្លឺរបស់ប្តីឈ្មោះ ខារ៉ូល ភេទប្រុស អាយុ៧៩ឆ្នាំ ជនជាតិអង់គ្លេសបានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី១១-ខែតុលា-ឆ្នាំ២០១៩ នៅវេលាម៉ោង២០និង១៥នាទី ប្រពន្ធរបស់ខ្ងុំមានអាការក្អកឡើងស្លេះខ្លាំងហើយ ខ្ងុំក៏នាំគ្នាធ្វើចលនាសង្កត់ទ្រូងឲ្យគាត់ក្រោយមកគាត់ ក៏បានទូរស័ព្ទហៅពេទ្យបង្អែកមានជ័យឲ្យពិនិត្យមើល ពេលនោះគ្រូពេទ្យមកដល់ក៏ពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ កន្លងមកប្រពន្ធរបស់គាត់ធ្លាប់មានជំងឺបេះដូង និងទឹកដក់ខួរក្បាលរយៈពេលយូរ។
ការសន្និដ្នាន ៖ តាមការពិនិត្យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រុង និងលោកឧញ៉ា នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារជំងឺបេះដូង និងទឹកដក់ខួរក្បាល។
បច្ចុប្បន្នសព ត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្ថានទូតមកទទួលយកទៅធ្វើបុណ្យ៕


មតិយោបល់