ព្រៃវែងៈ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៩ វេលាម៉ោង០៨ និង០០នាទីយប់ មានករណីគ្រោះអគ្គិភ័យមួយ ស្ថិតនៅវត្តកណ្តាល ភូមិលឹង្គ ឃុំអង្គររាជ្យ ខេត្តព្រៃវែង។
ការខូចខាត៖ ឆេះកុដិ ទំហំ ៨ X ១១ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តាខាងក្រោមថ្ម ឆេះខូចខាតផ្នែកខាងលើទាំងស្រុក និងសម្ភារ:មួយចំនួន។
មូលហេតុ៖ ផ្ទុះសេខ្សែភ្លើង។
ករណីនេះ កម្លាំងអធិការរដ្ឋាននគរបាលស្រុកព្រះស្ដេច បានចុះអន្តរាគមន៍ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់ត្របែក បាញ់ទឹកពន្លត់អស់ចំនួន ៦រថយន្ត ដោយស្រុកព្រះស្ដេចអស់ទឹក ៤រថយន្ត និងកំពង់ត្របែក ២រថយន្ត ទើបរលត់ទាំងស្រុង៕





មតិយោបល់