ភ្នំពេញៈ កាលពី វេលា ម៉ោង ៤ និង ៥៥ នាទី ទៀបភ្លឺ ថ្ងៃ ទី ១៨ ខែកក្កដា ឆ្នាំ ២០២១ នៅ ក្នុង ហាង ស្រា ក្រឡុក មួយកន្លែង មាន ទីតាំង ស្ថិត នៅ ត្រង់ ចំណុច ជិត ភ្លើងស្តុប តាម បណ្ដោយ ផ្លូវជាតិ លេខ ៤ កែង មហាវិថី ឈ្នះ ឈ្នះ ខាងលិច ផ្សារ ជម្ពូ វ័ន ស្ថិត ក្នុងភូមិ ជ ម្ជូ វ័ន ១ សង្កាត់ ចោម ចៅ ទី ៣ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ។យុវជន និង យុវតី ២ ក្រុម ដែលភាគី ម្ខាង ៗ មាន គ្នា ជាង ១០ នាក់ ហើយ ភាគច្រើន ជា យុវតី និង ជា អ្នក ដើរ លេង ដាច់ យប់ ផង នោះ បាន ចូល ទៅ ផឹក ស៊ី ជិត គ្នា នៅ ក្នុង ហាង លក់ ស្រា ក្រឡុក មួយ កន្លែង ហើយ បាន សម្លឹង មើល មុខ គ្នា និង ឌឺដង ដាក់ គ្នា ចុះឡើង ៗ ក៏ ក្លាយទៅជា ទំនាស់ រហូត ឈាន ដល់ ការ វាយតប់ គ្នា ដូច រឿង ភាគ ភាពយន្ត ចិន ហុងកុង បង្កការភ្ញាក់ ផ្អើលដល់ កម្លាំង នគរបាល សង្កាត់ ចោម ចៅ ទី ៣ បាន ចេញ ទៅ អន្តរាគមន៍ ឃាត់ខ្លួន យុវតី នៃ ក្រុម ទំនាស់ ទាំង ២ក្រុម។
តាម ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា យុវតី ដែល ត្រូវ កម្លាំង នគរបាល ឃាត់ខ្លួន ទាំង ២ ក្រុម នោះ មិន ទាន់ ត្រូវ បាន ស្គាល់ អត្តសញ្ញាណ នៅឡើយ ទេ ហើយ មួយ ចំនួន ស្លៀកពាក់ ខ្លី សិច ស៊ី ខោខ្លី និង អាវ វាល ក្លៀក ព្រមទាំង ចាក់ សាក់ នៅ លើ ដើមទ្រូង និង ដៃ ថែម ទៀត ផង ហើយ ក៏ មាន អ្នក រង របួសស្រាល ទាំង សងខាង ផង ដែរ ។ មុនពេលកើតហេតុ នៅ វេលា យប់ រំលង អា ធ្រា ត្រ ឈានចូល ថ្ងៃ កើតហេតុ ភាគី ទាំង ២ ក្រុម មាន ប្រុស មាន ស្រី ប៉ុន្តែ ប្រុស មាន ចំនួន តិច ស្រី មាន ចំនួន ច្រើន ហើយភាគី ម្ខាង ៗ មាន គ្នា ជាង ១០ នាក់ បាន នាំ គ្នា ចូល ទៅ ផឹក ស៊ី នៅ ក្នុង ហាង ស្រា ក្រឡុក ខាងលើ ព្រោះ ហាង នោះ បាន បើក លក់ ទទួលភ្ញៀវ មួយ យប់ ទល់ ភ្លឺ តែ ម្ដង ។
ប្រភព ដដែល បាន បន្ត ទៀត ថា ការ ផឹក ស៊ី គឺ អង្គុយ ជិត គ្នា ដែរ ហើយ ភាគី ទាំង ២ បាន សម្លឹង មើល មុខ និង ឌឺដង ដាក់ គ្នា ទៅ វិញ ទៅ មករ ហូត ដល់ ពេល កើតហេតុ ក៏ បាន ក្លាយទៅជា រឿង ទំនាស់ ពាក្យ សម្ដី រួច ក៏ ឈាន ដល់ ការ វា.យ ប្រយុទ្ធ គ្នា យ៉ាង ស្វិតស្វាញ ដោយ ប្រើ កៅអី និង ស្បែកជើង និង សម្ភារៈ ដែល មាននៅ ក្នុង ហាង នោះ ជា អាវុធ រៀង ៗ ខ្លួន ។ ខណៈនោះ បង្ក ឲ្យ មាន ភាព អនាធិបតេយ្យ ពេញ ហាង និង ធ្វើ ឲ្យ មានការ ភ្ញាក់ផ្អើល ដល់ អ្នក អ្នក ជិតខាង យ៉ាង ខ្លាំង ដោយឡែក កម្លាំង នគរបាល ប៉ុស្តិ៍ ចោម ចៅ ទី ៣ ក្រោយ ពេល ទទួល បាន ដំណឹង នេះ ក៏ បាន ចេញ ទៅ អន្តរាគមន៍ ភ្លាម ៗ ដោយ បាន ធ្វើការ ឃា តិ ខ្លួន យុវតី ១៧ នាក់ នៃ គូទំនាស់ ទាំង សងខាង រីឯ យុវជន បាន គេចខ្លួន បាត់ អស់ ។
ប្រភព ខាងលើ បាន បន្ត ទៀត ថា ក្រោយ ពេល ឃាត់ខ្លួន នគរបាល បាន បញ្ជូន ក្រុម ជើង ខ្លាំង ទាំង ២ ទៅ កាន់ ប៉ុស្តិ៍ ចោម ចៅ ទី ៣ ដើម្បី ធ្វើការ សាកសួរ ហើយ ពួក នេះ បាន និយាយ យក ត្រូវ តែ រៀង ៗ ខ្លួន ចំណែកឯ ដើមចម ដែល នាំ ឲ្យ មាន ទំនាស់ រហូត ឈាន ដល់ ការ វា.យ ប្រយុទ្ធ គ្នា បែប នេះ គឺ ផ្ដើម ចេញពី ការ សម្លឹង មើល មុខ គ្នា និង ឌឺដង ដាក់ គ្នា តែ ប៉ុណ្ណោះ ។ ក្រោយមក នគរបាល បាន ធ្វើការ សម្របសម្រួល ហើយ ភាគី ទាំង សងខាង សម្រេច បញ្ចប់រឿង ដោយ មិន ធ្វើការ ប្ដឹងផ្ដល់ គ្នា ឡើយ ចំណែក នគរបាល បាន ធ្វើការ អប់រំ ណែនាំ ព្រមទាំង ធ្វើ កិច្ចសន្យា ឲ្យ ពួក គេ បញ្ឈប់ សកម្មភាព អនាធិបតេយ្យ តទៅ ទៀត រួច ឲ្យ អាណាព្យាបាល ទៅ ធានា និង ទទួលយក ត្រឡប់ ទឿ ផ្ទះ វិញ តែ ពុំ ទាន់ ដឹង ថា មាន ចំណាត់ការ បែប ណា លើ ហាង ស្រា ក្រឡុក នៅឡើយ ទេ ៕
មតិយោបល់