ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីទទួលបានព័ត៌មានថា មានមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ប្រើប្រាស់ស្លាកលេខម៉ូតូ នគរបាលមិនត្រឹមត្រូវនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការកោះហៅមន្ត្រីនគរបាល ដែលប្រើប្រាស់ស្លាកលេខនគរបាលមិនត្រឹមត្រូវ មកដើម្បីធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា ក៏ដូចជាការដាក់វិន័យកងកម្លាំង ព្រមទាំងដកហូតយកស្លាកលេខនោះយកមករក្សាទុក ដោយឲ្យម្ចាស់យកម៉ូតូទៅធ្វើស្លាកលេខស៊ីវិលដើម្បីប្រើប្រាស់បន្ត។
ចំពោះបុគ្គលដែលអនុវត្តខុស ត្រូវតែទទួលខុសត្រូវចំពោះមុខអង្គភាព៕
មតិយោបល់