ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង ១៨ និង១០នាទីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចផ្លូវចូលភូមិព្រៃធំ លើផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ និងម៉ូតូ បណ្តាលឲ្យមនុស្សស្រី០២នាក់ រងរបួសធ្ងន់ និងមនុស្សប្រុសម្នាក់ទៀត រងរបួសធ្ងន់ ។

១/ភាគីម៉ូតូម៉ាក ហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-5958 បើកបរដោយឈ្មោះ យ៉ង់ យៀន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអំពិលព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង (រងរបួសធ្ងន់ សំរាកព្យបាលនៅគ្លីនិចឯកជនសួគ៌ា) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏ទៅប៉ះម៉ូតូមួយគ្រឿងទៀត ចំពីចំហៀងខាងឆ្វេង ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យដួលបោកតែម្តង។

២/ភាគីម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-7272 បើកបរដោយឈ្មោះ ភួង ចិន្តា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសធ្ងន់ និងអ្នករួមដំណើរពីក្រោយឈ្មោះ សួត ថុល ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅភូមិសង្កាត់ជាមួយគ្នា រងរបួសធ្ងន់ អ្នកទាំងពីរ សម្រាកព្យាបាល នៅគ្លីនិចឯកជននគរ។

បច្ចុប្បន្នម៉ូតូទាំង០២គ្រឿង រងការខូចខាតស្រាល ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ មូលហេតុ៖ មកពីភាគីម៉ូតូ ហុងដា សេ125 បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់