ព័ត៌មានជាតិ

នគរបាល​ខេត្តកំពង់ស្ពឺ​ បកស្រាយ​បំភ្លឺ​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​មួយ ផ្សាយ​ព័ត៌មាន​ចោទប្រកាន់​នគរបាល​ចរាចរណ៍​ថា​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​

ក្រុមការងារព័ត៌មាននិងប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ សូម​ធ្វើការ​ បកស្រាយ​ជូន​សាធារណជន​ និង​ឆ្លើយ​តប​ ជូន​ក្រុម​បំពុល​ព័ត៌មាន​នៅ​ក្នុង​ប​ ណ្ដា​ញ​ទំនាក់ទំនង​សង្គម​ជ្រាប​ ៖​ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Nou​ Sothea​ Canada​ May​ 28,​ 2021​ បាន​យក​រូបភាព​នគរបាល​ចរាចរណ៍​ និង​រ៉ឺ​ម៉ក​ដឹកអុស​ ដែល​មាន​អ្នក​ជិះ​នៅ​លើ​គំនរ​អុស​​មក​ផុស​ដោយ​ប្រើ​ពាក្យ​ថា​ “​ ទ​ទៀត​ហើយ​ តាំង​គ្នា​ខុសច្បាប់​ទៀត​ ។​ យ៉ាងម៉េច​បាន​នាំ​គ្នា​ទៅ​កាប់​អុស​ឱ្យ​ខុសច្បាប់​អ​ញ្ចឹ​ង​ ?​ អា​ឈើ​ហ៊ុ​ប​ធំៗ​ ក្នុង​ព្រៃ​ កាប់​ដឹក​ទៅ​យួន​ទើប​វា​ស្របច្បាប់​ បាន​ឡើង​ឧកញ៉ា​ទៀត​ហ្ន៎​ !​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ សូម​បញ្ជក់​ថា​ ៖​ ករណី​ខាងលើ​ នេះ​គឺជា​សកម្មភាព​នគរបាល​អនុវត្ដ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ដោយ​ឃើញ​អ្នក​បើក​រ៉ឺ​ម៉ក​ ដឹកអុស​ ហើយ​ជិះ​លើ​អុស​យ៉ាង​ខ្ពស់​ សមត្ថកិច្ច​បាន​ឃាត់​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ ដោយសារ​តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ម្ចាស់​រ៉ឺ​ម៉ក​បាន​ទទួល​ ស្គាល់​ថា​ខ្លួន​ពិតជា​បាន​ជិះ​លើ​គំនរ​អុស​ដោយ​មិន​បាន​គិត​អំពី​សុវត្ថិភាព​ពិតមែន​ និង​សន្យា​ថា​ ឈប់​ប្រើ​ជីវិត​បែប​នេះ​បន្ដ​ទៀត​ ដោយ​អនុវត្ដ​តាម​គោលការណ៍​ច្បាប់​ចរាចរណ៍​ ។​ អ្នក​ដឹកអុស​ទាំង​ពីរ​នាក់​គឺជា​ឪ​ពុ​ ក​នឹង​កូន​មានមុខរ​បរជា​អ្នក​ផលិត​ស្ករត្នោត​ រស់នៅ​ក្នុង​មូលដ្ឋាន​ ស្រុក​អង្គស្នួល​ ខេត្ដកណ្ដាល​ ។​

​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ​ គឺជា​គណនី​ដែល​ តែងតែ​ប្រឌិត​ព័ត៌មាន​បំផុស​នូវ​រឿងរ៉ាវ​មិន​ពិត​ ក្នុង​គោលបំណង​ញុះញង់​ឱ្យ​មានការ​ជ្រួលច្របល់​ ដើម្បី​ផលប្រយោជន៍​ កេង​ចំណេញ​ឱ្យ​ក្រុម​គេ​តែ​ប៉ុណ្ណោះ​ ជា​គណនី​ដែល​គ្រប់គ្រង​ដោយ​ឈ្មោះ​ Nou​ Sothea​ រស់នៅ​ប្រទេស​ Canada​ ។​

​អាស្រ័យ​ហេតុនេះ​ សូម​សាធារណជន​ប្រជាពលរដ្ឋ​មេត្ដា​ជ្រាប​ និង​កុំ​ទាន់​ជឿ​លើ​ព័ត៌មាន​មួយ​ចំនួន​ ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ និង​ពិតប្រាកដ​ ៕

មតិយោបល់