ព័ត៌មានជាតិ

ស្ពានព្រះមន្នីវង្សចាស់ ឆ្ពោះទៅហាវិថីព្រះមុន្នីវង្ស នឹងត្រូវបិទបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី…

ភ្នំពេញៈ យោងតាមផេក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានាសុវត្ថិភាពការដ្ឋាន ចាប់ពីវេលាម៉ោង ២១ និង ០០យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ដល់ម៉ោង ៥ និង ០០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ការដ្ឋានសាងសង់បន្ថែមស្ពានអាកាសក្បាលថ្នល់ នឹងធ្វើការចាក់បេតុងតួស្ពាន(Box Girder) ដំណាក់កាលទី១ ដោយត្រូវបិទផ្លូវមិនឲ្យធ្វើចរាចរចុះពីស្ពានព្រះមុន្នីវង្សចាស់ ឆ្ពោះទៅទិសមហាវិថីព្រះមុន្នីវង្សឡើយ។ ចំពោះចរាចរពីស្ពានព្រះមុនី្នវង្សចាស់បត់ស្តាំមកមហាវិថីព្រះនរោត្តម ចរាចរពីមហាវិថីព្រះមុនី្នវង្សទៅស្ពានព្រះមុនីវង្សថ្មី និងចរាចរទៅមកលើស្ពានអាកាសក្បាលថ្នល់ នឹងអនុញ្ញាត្តឲ្យធ្វើចរាចរជាធម្មតា។
សូមសាធារណជនមេត្តាជ្រាប និងមេត្តាយោគយល់អធ្យាស្រ័យ ដោយសេចក្តីអនុគ្រោះ៕

មតិយោបល់