បន្ទាយមានជ័យៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះបង្ក្រាបករណី ហិង្សាប្រព្រឹត្តក្នុងគ្រួសារ និងប្រើប្រាស់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៨ និង ២០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ស្ថិតខេត្តបន្ទាយមានជ័យ។
ក្រោយពីធ្វើការឃាត់ខ្លួន ព្រមទាំងសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់នូវសារធាតុញៀន និងវាយបំផ្លាញទ្រព្យសម្បត្តិពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់