កណ្ដាលៈ កាលពីវេលាម៉ោង៩នាទីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទឹកឃ្លាំងបានសហការជាមួយCMAC មកធ្វើការរាវរកគ្រឿងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមនៅចំណុចដីស្រែ របស់ប្រជាពលរដ្ឋមួយកន្លែង ដែលស្ថិតនៅខាងក្រោយ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯមចម្ងាយពីភូមិប្រហែល2.500ម៉ែត្រ។
ក្នុងប្រតិបត្តិការចុះរាវរកគ្រឿងយុទ្ធភ័ណ្ឌសល់ពីសង្គ្រាមនោះ កម្លាំងជំនាញប៉ុស្តិ៍ និង CMAC បានរុករាវរកឃើញគ្រាប់ចំនួន៥៥គ្រាប់ជាប្រភេទគ្រាប់ប៊ឹមប៊ី។ ក្រោយប្រមូលបាន ខាងCMACសម្រេចកម្ទេចគ្រាប់ទាំងនោះចោលនៅកន្លែងតែម្តង៕
មតិយោបល់