កណ្តាលៈ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនខណះដែលខ្ចីម៉ូតូគេមិនឲ្យហើយគេមិនឲ្យនៅតែបញ្ឆេះជិះចេញវេលាម៉ោង១២និង៣០នាទី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ខាន់ សាវី ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យ ឈ្មោះ ធឿន ធា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ (ធ្លាប់ជាប់ពន្ធនាគារ ១លើក នៅខេត្តកណ្ដាល)រយះពេលចំនួន ០៨ខែ ពីបទ: គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។
វត្ថុតាងចាប់យក ៖ ម៉ូតូចំនួន០១គ្រឿងម៉ាកC125(សង់ឌ្រីម)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្ដាល1P-1761
តាមប្រភពព័ត៌មាននៅវេលាម៉ោងកើតហេតុ ឈ្មោះ ខាន់ សាវី កំពុងរៀបចំជិះម៉ូតូទៅទិញថ្នាំព្យាបាលក្រព្រះ ស្រាប់តែមានឈ្មោះ ធឿន ធា បានដើរមកដល់ស្រែកខ្ចីម៉ូតូ ប៉ុន្តែឈ្មោះ ខាន់ សាវី ប្រកែកថាមិនឲ្យទេ តែឈ្មោះ ធឿន ធា នៅតែចាក់សោរម៉ូតូ(សោរនៅជាប់នឹងម៉ូតូស្រាប់)ជិះចេញយ៉ាងលឿនបាត់ទៅ ភ្លាមនោះឈ្មោះខាន់សាវី បានទូរសព្ទ័រាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ បានឃាត់ខ្លួនឈ្មោះ ធឿន ធា រួមនឹងវត្ថុតាងខាងលើ នៅចំណុចភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់