កំពង់ធំៈ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៣និង០៥នាទី លើផ្លូវជាតិលេខ 6ចន្លោះគីឡូម៉ែត្រលេខ១៤៦-១៤៧ ភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តបុករថយន្ត ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឲ្យរបួសធ្ងន់០២នាក់(ស្រី០១នាក់) របួសស្រាល០៤នាក់(ស្រី០២នាក់) ខូចខាតរថយន្ត០២គ្រឿង៖
រថយន្តម៉ាកស៊ីណា ពណ៌ស ស្លាកលេខភ្នំពេញ2AB.9327(បើកបរទឹសដៅពីជើងទៅត្បូង)ដោយឈ្មោះ ទុយ សុផារត័្ន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៦៨ ផ្លូវ១៨ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)(មុខរបរលក់គ្រឿងសំអាង)។ អ្នករួមដំណើរចំនួន០២នាក់ :
១-ឈ្មោះផេង យ៉ាសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ(របួសស្រាល)(មុខរបរអាជីវករ)។
២-ឈ្មោះធី សុធា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសស្រាល)(បុគ្គលិកសណ្ឋាគារ)។
រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ2O.6719(បើកបរទឹសដៅពីត្បូងទៅជើង) ដោយឈ្មោះម៉ែន សាលី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់)(មុខរបរបើកបររថយន្តឈ្នួល)។ អ្នករួមដំណើរឈ្មោះចំនួន០២នាក់ :
១-ឈ្មោះសូ.សុវណ្ណនី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិទី១ សង្កាត់កំពង់ធំ ខេត្តកំពង់ធំ (របួសធ្ងន់)(មេផ្ទះ)។
២-ឈ្មោះចិន.ស្រីស ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិបាក់ក្រោម ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ (របួសស្រាល)។ មូលហេតុបង្កឡើងដោយអ្នកបើកបររថយន្តម៉ាកស៊ីណា ឈ្មោះទុយ សុផារត័្ន បើកបររថយន្តបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់