ព័ត៌មានជាតិ

ជនសង្ស័យម្នាក់លួចស្លាកលេខរថយន្តបាន ៥ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ជាប់

ភ្នំពេញ: កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីលួចស្លាកលេខរថយន្ត នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ កាលពីថ្ងៃទី២០-០៣-២០២១ ម៉ោង០៦ និង០០នាទីព្រឹក ។

ជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ ណាវុឌ្ឍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៦ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) លួចស្លាកលេខរថយន្ត លេខភ្នំពេញ2AK-8078 ចំនួន០១គូរពីឡាន ជនរងគ្រោះ ឆឹង សារ៉ាត់ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បន្សល់ទុក ស្លាកលេខរថយន្ត លេខភ្នំពេញ2AK-8078 ចំនួន០១គូរប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់