ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័របស់មន្ត្រីប៉ូលីសស្រុកមុខកំពូលម្នាក់បុកម៉ូតូឆ្លងផ្លូវរបួសធ្ងន់

ភ្នំពេញ: រថយន្តហាយឡែនឌ័របស់មន្ត្រីប៉ូលិសស្រុកមុខកំពូលម្នាក់បុកម៉ូតូឆ្លងផ្លូវរបួសធ្ងន់

កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី ១៤ខែតុលា ឆ្នាំ ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តម៉ាក់ហាយឡែនឌ័ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AM 0125 ដែលត្រូវបានគេដឹងថាបើកដោយមន្ត្រីប៉ូលិសស្រុកមុខកំពូលម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។

ម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខ តាកែវ 1P 6774 បើកដោយយុវជនជាកម្មករសំណង់ម្នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុរថយន្តខាងលើបានបើកតាមបណ្តោយផ្លូវជាតិលេខ៦ទិសដៅពីជើងទៅត្បូងលុះមកដល់ស្តុបដែលជាចំណុចកើតហេតុស្រាប់តែមានម៉ូតូស្កុពីបើកតាមផ្លូវជាតិលេខ៦ពីត្បូងទៅជើងបានបត់ឆ្វងកាត់មុខរថយន្តដែលកំពុងលឿនធ្វើឲ្យរថយន្តអកហ្សឺជ្រុលបុកម៉ូតូដួលមនុស្សរងរបួសធ្ងន់និងម៉ូតូរងការខូចខាតតែម្តង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានវាស់វែងយករថយន្តនិងម៉ូតូដាក់ខាងរួចបញ្ជូលទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដោះស្រាយតាមនីតិវិធីជាក្រោយ៕

 

មតិយោបល់