ព្រៃវែងៈ យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង១០នឹង២០នាទី នៅចំណុចភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ(ក) ស្រុកពាមរ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូទិសដៅស្របគ្នាពីលិចទៅកើត។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកkiagrandbirdពណ៌ស ស្លាកលេខ បាត់ដំបង3A-1989 បើកបរដោយឈ្មោះឡុង អ៊ន់ ភេទប្រុសអាយុ៦៥ឆ្នាំ ជនជាតិខ្មែរមុខរបរបើករថយន្តរស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពេលមកដល់កន្លែងកើតហេតុបានបុកម៉ូតូម៉ាកហុងដាC125ពណ៌ខ្មៅស្លាកលេខភ្នំពេញ1U-7063 បើកបរដោយឈ្មោះជា ទិន ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡានមានទីលំនៅភូមិពោធិ៍យុម ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងរបួសជើងស្តាំ។នឹងអ្នករួមដំណើរម្នាក់ឈ្មោះថាន់ ឡុង ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរមុខរបរជាងសំណង់មានទីលំនៅភូមិឃុំស្រុកជាមួយគ្នារងរបួសកែងជើងស្តាំ។
សមត្ថកិច្ចបន្តថាក្រោយកើតហេតុជនរងគ្រោះសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យម៉ូតូនិងរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿង។មូលហេតុៈម៉ូតូបើកបរទិសដៅពីលិចទៅកើតបានជែងនឹងម៉ូតូpass-appមិនផុតបានប៉ះគ្នាជួនពេលនោះរថយន្តខាងលើបានបើកមកដល់ម៉ូតូបានខ្ទាត់មកប៉ះជញ្ជាំងរថយន្តនោះ៕
មតិយោបល់