ព័ត៌មានជាតិ

ចំណុចទាំង ៤យ៉ាងនេះ ជះឥទ្ធិពលខ្លាំងក្លាណាស់ដល់ជីវិតលើគ្រែរបស់ដៃគូ

 

ពិតណាស់មានកត្តាជាច្រើន ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវភេទរបស់យើងតួយ៉ាងដូចជា ការថប់បារម្ភ ឬការប្រើប្រាស់ថ្នាំ។ ដូច្នេះហើយ ដើម្បីឲ្យជីវិតដៃគូទទួលបានភាពសុខស្រួល និង អារម្មណ៍ជិតស្និទ្ធគ្នាយើង គប្បីយកចិត្តទុកដាក់ចំពោះកត្តាផ្សេងៗដែលរារាំងដល់ប្រតិបត្តិការ លើគ្រែក៏ដូចជាស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ។

១. អារម្មណ៍
ជាក់ស្ដែងអារម្មណ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយនឹងចំណង់ផ្លូវភេទភាពស្រើបស្រាលលិង្គឡើងរឹងនិងការឈានដល់ចំណុចកំពូល ពីព្រោះតំបន់ខួរក្បាលផ្នែកសំខាន់ៗ និងបំពង់សរសៃប្រសាទមានការពាក់ព័ន្ធនឹងអ្វីដែលយើងគិតក៏ដូចជាមានអារម្មណ៍។ នេះជាមូលហេតុ ដែលអារម្មណ៍ជះឥទ្ធិពលដល់ចំណង់ផ្លូវភេទហើយជាទូទៅស្រ្តេសការអស់កម្លាំងនិងការបាក់ទឹកចិត្តអាចនាំឲ្យយើងបាត់បង់ចំណង់ផ្លូវភេទ បញ្ហាលិង្គមិនឡើងរឹងឬពិបាកឈានដល់ចំណុចកំពូល ។

២. ញៀននឹងរឿងក្ដៅសាច់
ជាទូទៅប្រុសៗភាគច្រើនចូលចិត្តមើលរឿងក្ដៅសាច់ជាញឹកញាប់ ។ យ៉ាងណាមិញ ភាពមិនអាចគ្រប់គ្រងលើខ្លួនឯងក្នុងការជៀសវាង មើល រឿងប្រភេទនេះជាការរំខានដល់ជីវិតរបស់យើង ឬធ្វើ ឲ្យយើងមានអារម្មណ៍ធុញថប់ ទាំងនេះអាចជាសញ្ញាដែលយើងញៀននឹងរឿងក្ដៅសាច់។

៣. ការប្រើប្រាស់ថ្នាំ
ការលេបថ្នាំដើម្បីជួយឲ្យសុខភាពផ្លូវចិត្តមានភាពប្រសើរឡើង គឺជារឿងធម្មតាប៉ុណ្ណោះ ។ ប៉ុន្តែវាក៏មានផលប៉ះពាល់ដូចទៅនឹងថ្នាំសម្រាប់ ព្យាបាលជំងឺផ្លូវកាយ។ ថ្នាំទាំងនេះមានពាក់ព័ន្ធដល់ជីវិតផ្លូវភេទ។ ដូច្នេះហើយគ្នាយើងគប្បីសង្កេតថា តើវាមានប៉ះពាល់លើចំណង់ផ្លូវភេទ បញ្ហាលិង្គមិនឡើងរឹងឬការពិបាកឈានដល់ចំណុចកំពូលនៅអំឡុងពេលប្រើប្រាស់ដែរឬយ៉ាងណា ។

៤. សម្ពាធ នៅ ពេល ប្រតិបត្តិការ
មិនត្រឹមតែការថប់បារម្ភ និង ស្រ្តេសប៉ុណ្ណោះទេ ដែលធ្វើឲ្យលិង្គមិនឡើងរឹង សូម្បីតែតិចនិកនៅពេលប្រតិបត្តិការព្រមទាំងកត្តារូបរាងក៏ជិះ ឥទ្ធិពលដល់សុខភាពផ្លូវភេទបុរសដែរ ។

 

 

មតិយោបល់