ព័ត៌មានជាតិ

តុលាការកាត់ទោស ក្រុមចោរប្លន់ប្រដាប់អាវុធក្នុងក្រុងភ្នំពេញ ៥នាក់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការកាត់ទោសក្រុមចោរប្លន់ប្រដាប់អាវុធប្រចាំក្រុងភ្នំពេញ ចំនួន ៥នាក់។

លោក អ៊ំ សុភក្តី ជាតំណាងអយ្យការបានចោទប្រកាន់លើក្រុមចោរប្លន់ទាំង៥នាក់៖
-ទី១ឈ្មោះ សាន សុភាព ហៅ ឡា ប្រុស ភេទប្រុស អាយុ ២៧ឆ្នាំ
-ទី២ឈ្មោះ លី ហេង ភេទប្រុស អាយុ២០ ឆ្នាំ
-ទី៣ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ២៥ ឆ្នាំ
-ទី៤ឈ្មោះ ខេង សេង ភេទប្រុ ស អាយុ២៦ ឆ្នាំ និងទី៥ឈ្មោះ ឌុល ឧត្ដម ភេទប្រុស អាយុ២៩ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញាត្ដ ប្រព្រឹត្តអំឡុង ឆ្នាំ២០១៦ យោងតាមមាត្រា ៣៥៣ មាត្រា ៣៥៧ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទទាំងអស់បានឆ្លើយសារភាពថាពួកគេបានចេញធ្វើសកម្មភាពប្លន់ម៉ូតូនៅក្នុងទឹកដីខណ្ឌ៧មករា និងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ កាលពីពេលកន្លងទៅនេះបានសម្រេច ចំនួន ៦ករណីពិតប្រាកដមែន ។

ទោះជាយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅពេលរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ខាងមុខ៕
https://youtu.be/0_wvGAC2OIc

មតិយោបល់