ព័ត៌មានជាតិ

ម្ដាយបារម្ភណាស់កូនស្រី! ទៅលេងបុណ្យកឋិនជាមួយគូដណ្ដឹង រហូតពេលនេះមិនឃើញត្រឡប់មកផ្ទះវិញសោះ

តាកែវ: កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទី មានករណីបាត់ក្មេងស្រី២នាក់ ត្រូវជាបងប្អូនគ្នាបង្កើត។

១/ឈ្មោះ មឿន ស្រីណេ ភេទស្រី អាយុ ១៨ឆ្នាំ។
២/ឈ្មោះ មឿន ចាន់ដាវីន ភេទស្រី អាយុ ១៩ឆ្នាំ។
អ្នកទាំង២រស់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង បាត់ខណ:ពេលទៅលេងបុណ្យកឋិនតែមិនដឹងវត្តណាទេ ជាមួយគូដណ្ដឹងឈ្មោះ ពេជ ពន្លក អាយុ ១៨ឆ្នាំ មានទីលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​ ជិះម៉ូតូឌុបគ្នាម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ០១៨ ពាក់ស្លាកលេខ តាកែវ 1Q-1931 លេខម៉ាស៊ីន 526697 ចេញទៅបាត់រហូតមិនឃើញមកវិញសោះ៕

មតិយោបល់