ព័ត៌មានជាតិ

ជនបរទេសម្នាក់ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញៈ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ០១នាក់ ឈ្មោះ GAO ZHI CEN ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិន ពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ជននេះចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២.០៨.២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោលបំណងធ្វើការ ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

 

មតិយោបល់