ព័ត៌មានជាតិ

អីយ៉ាស់! បើករម៉កកង់បី បង្កប់កញ្ឆា មែនអីខ្នោះ

ភ្នំពេញ: នៅ​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ មានករណី​ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក កញ្ឆា​ក្រៀម​ខុសច្បាប់​ នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ ​​ភូមិ២ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

​ជនសង្ស័យ​មានឈ្មោះ ពៅ សុជាតិ ភេទ​ប្រុស អាយុ៣៦ឆ្នាំ មុខរបរ​​បើករម៉ក​​កង់​បី ស្នាក់នៅ​មិន​ពិតប្រាកដ។ ចំណែក​វត្ថុតាងដែល​ដកហូតបាន រួមមាន កញ្ឆា​ក្រៀម​ចំនួន៤កញ្ចប់ បារី​មានលាយកញ្ឆាចំនួន១២ដើម។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបញ្ជូនទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ដើម្បីចាត់ការ​តាម​នីតិវិធីច្បាប់៕

មតិយោបល់