ព័ត៌មានជាតិ

Update៖ បាត់កូនប្រហែល ៥នាទី មិនឃើញ ស្រាប់តែដើររកប្រទះឃើញអណ្តែតទឹក នៅក្នុងរណ្តៅជីធ្វើរបងក្បែរផ្ទះ

ភ្នំពេញ: ក្មេងប្រុសអាយុប្រមាណជាង១ឆ្នាំ ម្នាក់បានរអិលធ្លាក់ទៅក្នុងរណ្តៅ ដែលអ្នកក្បែរខាងជីកធ្វើរបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ហើយក្រុមគ្រួសារដើររកឃើញ បង្កឲ្យមានករភ្ញាក់ផ្អើល កាលពីវេលាម៉ោងប្រមាណ៧ជាងព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៩ នៅក្នុងរណ្តៅជីកធ្វើរបងនៅក្បែរផ្ទះ តាមផ្លូវលំ ក្នុងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។

ក្មេងប្រុសរងគ្រោះឈ្មោះ សាយ ភារ៉ា អាយុ ជាង១ឆ្នាំ មានឪពុកឈ្មោះ នួន សាយអាយុ៣៤ឆ្នាំ ជាមន្រ្តីយោធានៅបន្ទាយលង្វែក និងម្តាយឈ្មោះ ស៊ូ សម្ជស្ស អាយុ២៨ឆ្នាំ មានលំនៅ ក្បែរកន្លែងកើតហេតុ។

តាមព័ត៌មានឲ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុក្មេងប្រុស ក៏បានចាកចេញពីផ្ទះ ទៅទិញនំ ក្នុងភូមិ ហើយក៏បានបាត់ខ្លួន ភ្លាមៗ ម្តាយ ក៏បានភ្ញាក់ផ្អើលឆោឡោ ដើររកស្រាប់តែ ប្រទះឃើញកូនប្រុស នៅក្នុងទឹករណ្តៅ ដែលជាងជីកធ្វើរបងនៅចម្ងាយប្រមាណ៥០ម៉ែត្រពីផ្ទះ ។

តាមព័ត៌មានឲ្យដឹងទៀត ភ្លាមៗ ម្តាយ ក៏បានស្ទុះទៅលើកកូន ទាំងរន្ធត់ចិត្តធ្វើចលនា ដោយលើករលាក់ ដើម្បីឲ្យទឹកចេញ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា តែត្រូវបានគ្រូពេទ្យ ថា ស្លាប់បាត់ទៅហើយ ។ រណ្តៅនោះ ត្រូវបានក្រុមជាងជីក ជម្រៅ ប្រមាណជាង១ម៉ែត្រ ទំហំ១ម៉ែត្រ៤ជ្រុង កាលពីថ្ងៃទី១៥ ខែតុលា ដើម្បីធ្វើរបង។

ដោយសារតែវេលា ល្ងាចមេឃភ្លៀងទឹកដក និងសើម ហើយពេលក្មេង ដើរឆ្លងកាត់ក៏បានរអិលដី ធ្លាក់ចូលទៅក្នុងរណ្តៅផ្កាប់មុខ លង់ទឹកស្លាប់តែម្តង ។ បន្ទាប់ពីកូនស្លាប់ ម្តាយក៏បានរាយការណ៍ ទៅនគរបាលមូលដ្ឋាន ចុះទៅនគរបាល ចុះទៅត្រួតពិនិត្យផងដែរ៕

មតិយោបល់