ព័ត៌មានជាតិ

ផឹកចាំស្រាកាច បញ្ចេញក្បាច់គុណដាវ ដូចរឿងហុងកុង ជាប់ខ្នោះ៣នាក់ ចូលពេទ្យ៣នាក់!

ព្រះសីហនុ: នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទីយប់ នៅចំណុចភូមិ ថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីហិង្សាមួយបានកើតឡើង បណ្តាលឲ្យមនុស្ស៣នាក់របួស និង៣នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានដាវស៊ាំម៉ូរ៉ៃជាច្រើនដើម។

ក្រុមជនបង្កមានឈ្មោះ ណុប ហ៊ួត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រាំប៉ោហ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រ សាទ ខេត្តព្រះវិហារ , ទី២ឈ្មោះ រី សារុំ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់(ឃាត់ខ្លួន) និងជនសង្ស័យទី៣ឈ្មោះ ធឿន ចាន់រស្មី ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិវាលលំផាត់ ឃុំអូរដា ស្រុកកម្រៀង ខេត្តដាត់ដំបង(ឃាត់ខ្លួន) បានប្រើដាវ កាប់និងចាក់ទៅលើក្រុមជនរងគ្រោះចំនួន៣ នាក់៖ ទី១ឈ្មោះ សេង ស៊ីដេត ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិបឹងត្រាវ ឃុំ សូរគង ស្រុកកងមាស ខេត្តកំពង់ចាម (ត្រូវត្រង់ក្បាល បណ្តាលឲ្យរងរបួសធ្ងន់ ) ,ទី២.ឈ្មោះ អង វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅដូច ឈ្មោះខាងលើ( រងរបួសត្រង់គូទ) និងទី៣ឈ្មោះ អែម វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសត្រង់ដៃខាងស្តាំ )។

ក្រោយពីធ្វើសកម្មភាពយើងបានធ្វើការឃាត់ ខ្លួនជនសង្ស័យ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន ដាវចំនួន៦ ដើម និង កាំបិតច្នៃ១ ។

ចំណែកមូលហេតុ បណ្តាលមកពីស្រវឹងស្រា៕

មតិយោបល់