កំពតៈ នៅវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងនគរបាលកម្លាំងជំនាញខេត្តកំពត សហការជាមួយកម្លាំងនគរបាល ស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីរំលោភបូកស្ដ្រី ជនជាតិបារាំងម្នាក់ នៅក្រុង-ខេត្តកំពត កាលពីវេលាម៉ោងទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។
ជនសង្ស័យទី១-ឈ្មោះ សេង ស្រ៊ុន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិបឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរបើកឡានឈ្នួល ទី២-ឈ្មោះ ពុំ លីវី ហៅហ្វ៊ី ភេទប្រុស អាយុ១៩ឆ្នាំ នៅសាងគង់ ឃុំនិទាន ស្រុកបរសេដ ខេត្តកំពង់ស្ពឺ មុខរបរកម្មករតទឹក នៅលើភ្នំបូកគោ និងទី៣-ឈ្មោះ ង៉ែត នភា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត មុខរបរ កម្មករតទឹក នៅលើភ្នំបូកគោ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កំពុងត្រូវសមត្ថកិច្ច កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់