ព័ត៌មានជាតិ

អាសូរណាស់! ទៅដងទឹកជាមួយយាយ បែរជាលង់ទឹកស្លាប់ទៅវិញ

កំពង់ធំ: ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ៣០នាទី មានករណីក្មេងលង់ទឹកស្រះស្លាប់ នៅខាងកើតផ្ទះចម្ងាយ ៥០ម ស្ថិតនៅភូមិបល្ល័ង្គ ឃុំសានគរ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ វ៉ង់ គឹមលៃ ភេទស្រី អាយុ ៩ ឆ្នាំ រស់នៅភូមិ/ឃុំខាងលើ ។

យោងតាមការបំភ្លឺពីលោកយាយរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់និងចៅពីរនាក់ទៀត ទៅដងទឹកនៅក្រោយផ្ទះ អ្នកជិតខាងដែលមានចម្ងាយ ៥០ម៉ែត្រពីផ្ទះ បន្ទាប់ពីដងទឹករួចក៏ឲ្យចៅទាំង២សែងយកទៅដាក់ពាង ចំណែកគាត់ដើរទៅលេងផ្ទះអ្នកភូមិ មួយសន្ទុះក្រោយចៅទាំង២ មកវិញបានស្រែកហៅគាត់ឲ្យដងទឹកទៀត តែគាត់ប្រាប់ថា ទុកថាំងសិនទៅ ចាំបន្ទិចទៀតយាយទៅដង ហើយពួកគេក៏បាត់មិនដឹងទៅណាអស់ បន្ទាប់មកម៉ោងប្រហែល ១៥ និង ៣០នាទី ចៅប្រុសគាត់បានរត់ទៅប្រាប់ថា ជនរងគ្រោះលង់ទឹក ភ្លាមនោះគាត់បានហៅអ្នកភូមិជួយចុះរក ឃើញសាកសពចៅស្រីនៅក្នុងស្រះនោះពិតមែន។

ក្រោយទទួលបានដំណឹង កម្លាំងជំនាញ និងពេទ្យ បានចុះពិនិត្យសពពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យគាត់សម្គាល់ឡើយ ពោលជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ហើយបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់