ព័ត៌មានជាតិ

បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទរំលោភសេពសន្ថវៈ

កណ្តាល: កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីកា របស់សាលាដំបូងខេត្តកណ្តាលដែលកើតហេតុកាលពី ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៣ ចំណុច ភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនជាប់ចោទ ០១នាក់មានឈ្មោះ សៅ ចិត្ត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍រាម្មា(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ(ឃាត់ខ្លួន)។
តាមប្រភពព័ត៌មានបានឲ្យដឹងថាដោយមានដីកាចាប់ខ្លួន លេខ ៧១៦ ចុះថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទខាងលើ។ នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង៥និង០០នាទី កម្លាំងនគរបាលប៉ុស្តិ៍ព្រែកស្ដី បានចុះស្រាវជ្រាវ ចាប់ខ្លួនមុខសញ្ញាជាប់ចោទ ឈ្មោះ សៅ ចិត្ត បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់