ព័ត៌មានជាតិ

ជនសង្ស័យ៤នាក់ជាជនជាតិចិនដែលជាមុខសញ្ញាវាយប្លន់ ត្រូវសមត្ថកិច្ច…

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ នគរបាលខេត្តព្រះសីហនុ បានបង្ហាញខ្លួនជនសង្ស័យជនជាតិចិន៤នាក់ថ្មីទៀត ដែលប្រព្រឹត្ត អំពើចោរកម្ម ប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិទំនើប លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនករណីកន្លងទៅ ពិសេសកាច់សោរ ក លួចម៉ូតូ មុននឹងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។
លោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងរទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា
ជនសង្ស័យទី១ ឈ្មោះ Zhou Wen អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)។ ២ឈ្មោះ Tan Bei អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ២សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)។ ៣ ឈ្មោះ Lin Wei អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន(គ្មាន)។ ៤ ឈ្មោះ Li HongLiang អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែន (គ្មាន)។
តាមចម្លើយសារភាព ជនសង្ស័យជនជាតិចិនទាំង៤នាក់ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យជនជាតិចិន ៤នាក់ មានជនសង្ស័យជនជាតិចិន ២នាក់ គឺ ឈ្មោះ Zhou Wen និងឈ្មោះ Tan Bei ដែលបានប្រព្រឹត្តបទល្មើស វាយប្លន់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូចគ្នា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១១ព្រឹក នៅតាមផ្លូវជិតអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនរងគ្រោះឈ្មោះ Liu Chuan ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរកម្មករសំណង់ សម្ភារ:បាត់បង់៖ ប្រាក់១,៧០០$, ទូរស័ព្ទ ១គ្រឿងម៉ាក i-Phone។ សូមបញ្ជាក់ថា ក្នុងឱកាសនោះនគរបាលក៍បានប្រគល់ម៉ូតូមួយគ្រឿងជូនម្ចាស់ម៉ូតូវិញផងដែរ ក្រោយដកហូតបានពីក្រុមជនសង្សយ័ដែលបានលួចយកមុនពេលចាប់ខ្លួន៕

 

មតិយោបល់