ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យបុរស២នាក់ស្លាប់ភា្លមៗ នៅស្រុកស្វាយទាប

ស្វាយរៀង: កាលវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១៣០ ភូមិកញ្ចែត ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណើររឿង៖ នៅមុនពេលកើតហេតុ មានម៉ូតមួយគ្រឿងម៉ាក សង់កូរ៉េ ពណ៌ក្រហម ស្លាកលេខ ឈ ១០៦០ ភព១ បើកបរដោយឈ្មោះ ហ៊ុន ម៉ាប អាយុ ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិនាងចាន់ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ស្លាប់នៅកន្លែងកើតហេតុ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកកើតហេតុខាងលើ ក៏រេចង្កូតចូលទៅផ្លូវម្ខាងទៀត បុកម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-0844 ចំពីមុខក្នុងទិសដៅបញ្ច្រាសទិសគ្នា ពីលិចទៅកើតបើកបរដោយឈ្មោះ ចន លីម ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិទួលអង្គ ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ពាក់មួកសុវត្ថិភាព បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុទាំង២នាក់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្ថិ៍រដ្ឋបាលឃុំស្វាយទាប ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មូលហេតុ៖ បណ្ដាលមកពីកត្តាអ្នកបើកបរមិនប្រកាន់ស្ដាំ៕

មតិយោបល់