ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបណ្ដាលឲ្យមនុស្សច្រើននាក់ រងរបួសធ្ងន់ស្រាល នៅស្រុកកៀនស្វាយ

កណ្តាល: នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៤និង២៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២៤-២៥ ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្កម៉ាក MITSUBISHI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2F-5934 បើកបរដោយឈ្មោះ ថៃ វណ្ណថេត ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
អ្នករួមដំណើររួមមាន៖
១/ឈ្មោះ ចាន ប្រណិត ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរ។
២/ឈ្មោះ រី ម៉ាប់ ភេទប្រុស អាយុ ២៧ឆ្នាំ រងរបួសធ្ងន់ រស់នៅភូមិឃុំជាមួយអ្នកបើកបរ។
ម៉ូតូម៉ាក ZooMER.X ពណ៌ស្វាយលាយស ពាក់ស្លាកលេខ កណ្តាល 1Y-8127 អ្នកបើកបរឈ្មោះ ឌឹម ស៊ីដេត ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានអ្នករួមដំណើរជាមួយម្នាក់រងរបួសស្រាល។

មូលហេតុ៖ បណ្ដាលមកពីរថយន្តបើកបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការស្រុករង់ចាំដោះស្រាយតាមនីតិវិធី ចំណែកអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ៕

មតិយោបល់