កំពង់ធំៈ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៤០នាទី មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅក្នុងប្រឡាយ ៣០កញ្ញា ស្ថិតភូមិកប់ថ្លុក ឃុំដំរី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ ប្រិញ ណន ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបកសិករ រស់នៅក្នុងភូមិ/ឃុំខាងលើ។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានទៅសុំមាន់ពីម្ដាយយកទៅធ្វើម្ហូបក្លែមស្រានៅផ្ទះឈ្មោះ ស៊ាន វិសាល ដែលនៅភូមិជាមួយគ្នា បន្ទាប់ពីធ្វើមាន់ហូប និងផឹកស្រា អស់កន្លះលីត្រ ឃើញជនរងគ្រោះស្រវឹង បងខ្លួនបានឌុបទៅផ្ទះវិញ លុះដល់វេលាកើតហេតុម្ដាយជនរងគ្រោះ ក៏ឃើញកូនរបស់ខ្លួនស្លាប់អណ្ដែតទឹកបាត់ទៅហើយ។
ក្រោយកើតហេតុ មន្ត្រីជំនាញ និងគ្រូពេទ្យបានចុះពិនិត្យពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងករណីឃាតកម្មឡើយ គឺជនរងគ្រោះពិតជាស្លាបដោយលង់ទឹកប្រាកដមែន ព្រមទាំងប្រគលសពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់