ព័ត៌មានជាតិ

អ្នករត់ម៉ូតូកង់បីម្នាក់ លួចម៉ូតូនិស្សិត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១៧ និង ៣៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ត្រង់ចំណុចវត្តបទុមវត្តី ក្បែរកុដលេខ២០ ផ្លូវស៊ូស្រ៊ុន ភូមិទី៣
សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ គឹម ឡុង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កម៉ូកង់បី មានទីលំនៅផ្ទះជួល ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស្រស់ ឡាឌី ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត រស់នៅកន្លែងកើតហេតុខាងលើ។

វត្ថុតាងដកហូតបាន៖
-ម៉ូតូចំនួន១គ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AR-4566 មានលេខតួលេខម៉ាស៊ីន 00825812 របស់ជនរងគ្រោះ
-កូនសោម៉ូតូ ចំនួន១ របស់ជនសង្ស័យសំរាប់ធ្វើសកម្មភាព។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូយកមកចតនៅក្បែរកុដខាងលើ រួចឡើងទៅសម្រាកលើកុដ លុះដល់វេលាកើតហេតុ ជនសង្ស័យធ្វើសកម្មភាពឆ្កឹះសោម៉ូតូអូសចេញបម្រុងរត់គេចខ្លួន ឃើញដូចនោះជនរងគ្រោះក៏ស្រែកឆោឡោ ខណៈកម្លាំងល្បាតប៉ុស្តិចតុមុខនៅជិតបានអន្តរាគមន៏ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្នបាលចតុមុខធ្វើការសាកសួរ។

បច្ចុប្បន្ន កម្លាំងជំនាញប៉ុស្តិ៍កំពុងស្រាវជ្រាវរកបក្ខពួក និងសកម្មភាពបានប្រព្រឹត្តកន្លងមក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់