ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់ទៅក្រុមហ៊ុននាំស្រូវ អង្ក និងប្រជាពលរដ្ឋ ពាក់ព័ន្ធ និងការនាំចេញ ដោយសម្តេចបានថ្លែងថា កុំឲ្យរកស៊ីលក់កេរ្តិ៍ លក់ផ្លូវ ថ្ងៃក្រោយគេលែងទិញ យើងដាច់ម៉ូយ។
សម្តេចតេជោ បានលើកជាឧទាហរណ៍ថា អ្នកលក់មាន់ ចង់បានឱ្យមាន់ធ្ងន់ អ្នកលក់គេច្រកទឹកក្នុងពោះ និងស្រូវ ហើយពេលគេដឹងគេលែងទិញ អ្នកលក់ដាច់ម៉ូយ។ សម្តេចតេជោបានអំពាវនាវបែបនេះក្នុងពិធីជាអធិបតី បិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទនារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅសាលមហោស្រពចតុមុខ៕
មតិយោបល់