ព័ត៌មានជាតិ

ទំនងជាស្រវឹងស្រា បុរសម្នាក់បើករថយន្ត ១គ្រឿងទៅបុកផ្ទះប្រជាពលរដ្ឋ ហើយហួសទៅប៉ះរបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យមនុស្ស ៤នាក់របួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង ៣ រំលងអធ្រាត្រឈានចូល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង តាមបណ្ដោយផ្លូវព្រះសុធារស ស្ថិតសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅវេលាកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង បោះពួយយ៉ាងលឿនជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋហើយហួសទៅប៉ះនិងរបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យមានមនុស្ស ៤នាក់រងរបួសធ្ងន់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំធ្វើការវាស់វែង យកវត្ថុតាងទៅរក្សានៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់