ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះរាលដល់គំនរឈើ ក្នុងរោងសិប្បកម្ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ភ្នំពេញៈ អគ្គិភ័យឆាបឆេះគំនរឈើ ក្នុងរោងសិប្បកម្មមួយចម្អិនកំពឹស បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងសមត្ថកិច្ចចេញរថយន្តពន្លត់ ចេញទៅជួយអន្តរាគមន៍ សំណាងល្អមិនធ្ងន់ធ្ងរ ជួយទាន់ពេលវេលា កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះបើកសិប្បកម្មមួយកន្លែង ក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ទីតាំងកើតហេតុខាងលើ ជាផ្ទះបើកសិប្បកម្មកែច្នៃគ្រឿងសង្ហារឹម មានម្ចាស់សិប្បកម្មឈ្មោះ ឡាច សុផល រស់នៅផ្ទះកើតហេតុ ។

តាមប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន ក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានផ្សែងហុយចេញពីគំនរឈើ ដែលម្ចាស់គរទុក រោងផ្នែកខាងក្រោយ ពិនិត្យជាស្តែង ទុស្សេខ្សែភ្លើង ទើបឆេះរាលដល់គំនរឈើ ផ្អើលពលរដ្ឋក្បែរខាង ជួយយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់ពន្លត់ភ្លើង និងកម្មករ បាញ់ទឹកស្រោច ទើបភ្លើងរលត់ទៅវិញភ្លាមៗ ។
តែទោះជាយ៉ាងណាក្តី គំនរឈើនៅហុយផ្សែងនៅឡើយ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ បាញ់ស្រោចទឹកបន្ថែម ជៀសវាងភ្លើងឆេះឡើងវិញ ។

ករណីអគ្គិភ័យមួយចម្អិនកំពឹសខាងលើ មិនបង្កឲ្យខូចខាត ធ្ងន់ធ្ងរនោះទេ គ្រាន់តែឆេះរោលខ្លោច ឈើដែលម្ចាស់គរទុក តែប៉ុណ្ណោះ ដោយសារជួយទាន់ពេលវេលា ៕

មតិយោបល់