ព័ត៌មានជាតិ

ទម្លាប់ពិសេស ជួយឲ្យគូស្នេហ៍មានការរួមភេទដ៏អស្ចារ្យ!

ការរួមភេទ ត្រូវបានគេជឿថាជាទម្រង់នៃភាពស្និទ្ធស្នាលខ្ពស់បំផុត នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់។ វាបង្ហាញថាបុគ្គលទាំងពីរ ជឿទុកចិត្តគ្នាទៅវិញទៅមកទាំងស្រុងហើ យត្រៀមខ្លួនដើម្បីរួចរាល់ដើម្បីរួមរស់ជាមួយគ្នា។ វាជួយពង្រឹងចំណងសម្ព័ន្ធភាពប្តីប្រពន្ធ និងជួយភ្ជាប់ទំនាក់ទំនងពួកគេកាន់តែមានសុភមង្គល និងភាពផ្អែមល្ហែម។ ដើម្បីទទួលបានបទពិសោធន៍ផ្លូវភេទដ៏អស្ចារ្យមានរឿងជាច្រើនទៀត ដែលយើងត្រូវការដើម្បីធានាថា ជីវិតដៃគូកាន់តែមានអត្ថន័យ ហើយនេះជាទម្លាប់ពិសេសមួយចំនួន ដែលគូស្នេហ៍គ្រប់រូបគួរយកចិត្តទុកដាក់ ប្រសិនបើចង់ឲ្យទំនាក់ទំនងលើគ្រែកាន់តែអស្ចារ្យ៖

១៖ ចូលចិត្តភាពរ៉ូមែនទិក ទោះនៅក្រៅបន្ទប់គេង

មនោសញ្ចេតនាស្នេហារ៉ូមែនទិក មិនចាប់ផ្តើមតែនៅក្នុងបន្ទប់គេងទេ។ វាគួរតែជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់អ្នក បានន័យថាទោះនៅទីណាក៏ដោយ ចូលផ្តល់ ការថើប ការឱប ការសរសើរ អារម្មណ៍ស្រឡា្ និងការគាំទ្រពីដៃគូរបស់អ្នក នោះនឹងអាចជួយឲ្យអ្នកឈានទៅរកពេលវេលាដ៏អស្ចារ្យនៅក្នុងបន្ទប់គេង ដែលគូស្នេហ៍របស់នាងតបស្នងមកវិញ។

២៖ រៀបចំកាលវិភាគ សម្រាប់ការរួមភេទ

ពេលខ្លះយើងអាចជ្រើសរើស ការរៀបចំកាលវិភាគ សម្រាប់រួមភេទ ហើយការធ្វើដូច្នេះដោយសារតែពួកគេចូលចិត្តរួមភេទហើយពួកគេចង់បន្តវា។ ដូចគ្នានេះផងដែរ ការរៀបចំនេះ នឹងផ្តល់នូវការរួមភេទដោយឯកឯង ដែលមិនរាប់បញ្ចូលការគិតទុកជាមុន។ គូស្វាមីភរិយា អាចប្រើវាជាឱកាស ដើម្បីបញ្ចូលអ្វីដែលថ្មី និងគួរឱ្យចាប់អារម្មណ៍ទៅក្នុងជីវិតផ្លូវភេទរបស់ពួកគេ។

៣៖ កាយវិការដូចពេលណាត់ជួបគ្នាដំបូង

នៅពេលយើងរៀបការ យើងមិនគិតថា យើងត្រូវធ្វើឬត្រូវការធ្វើអ្វី ដែលយើងបានធ្វើនៅពេលយើងណាត់ជួបគ្នានោះទេ។ ទោះយ៉ាងណា នេះពិតជាការខុសគ្នាទាំងស្រុង។ ដូច្នេះរក្សាភ្នែក, ញញឹម, អនុញ្ញាតឱ្យនាង និយាយដោយគ្មានការរំខាន, គោរពនាង និងស្តាប់អ្វីដែលនាងនិយាយ – ដូចអ្នកធ្លាប់ធ្វើពេលណាត់ជួប។

 

៤៖ មិនប្រៀបធៀបការរួមភេទជាមួយដៃគូ ទៅនឹងអ្នកដទៃ

វាទំនងជារឿងងាយស្រួល ដែលអ្នកចង់ប្រៀបធៀបជីវិតផ្លូវភេទរបស់អ្នក ទៅនឹងអ្វីដែលអ្នកឃើញនៅលើកញ្ចក់ទូរទស្សន៍ ក្នុងរឿងសិច ឬអ្វីដែលមិត្តភក្តិរបស់អ្នកប្រាប់អ្នក។ ទោះយ៉ាងណាក៏ដោយ វាមិនមែនជាប្រការប្រសើរឡើយ ដោយសារតែ ពេលខ្លះវាមានប្រសិទ្ធភាពខុសគ្នា សម្រាប់ទំនាក់ទំនងរបស់អ្នកនិងដៃគូ។ ជីវិតផ្លូវភេទរបស់អ្នកដទៃ មិនគួរជាកង្វល់ឡើយ ចូលជ្រើសរើសតែអ្វីដែលអ្នកនិងដៃគូ គិតថាស្រណុកស្រួលទៅបានហើយ។

ប្រភព៖ E Time

ប្រែសម្រួលដោយ៖ នីតា

 

មតិយោបល់