ព័ត៌មានជាតិ

រថយន្តព្រូសពន្លះរថយន្តធំពីក្រោយរេចង្កូតហោះឡើងសួនទ្រូងផ្លូវបាក់១កង់និងរងរបួសធ្ងន់ប្រុសស្រី២នាក់

ភ្នំពេញ: បុរសម្នាក់ រួមដំណើរដោយស្រ្តីម្នាក់ទំនងជាស្រវឹងស្រាបើក រថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនបានជ្រុលទៅបុករថយន្តធុនធំមិនចាំម៉ាក ពេញទំហឹង ហើយក៏រ៉េចង្កូតបុកឡើងខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ អស់មួយកង់ រថយន្តកល់ជាប់ជាមួយនិងខឿនផ្លូវទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងនៅវេលា ម៉ោង១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវណតប្រីត ហៅផ្លូវ(លូបី) ក្នុង សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរដោយស្រ្តីម្នាក់ទៀត ទំនងជាស្រវឹងស្រាបើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BB.6847ធ្វើដំណើរ តាមបណ្តោយផ្លូវណតប្រីត ហៅផ្លូវលូបី ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនល្បឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបាន បើកបុករថយន្តធុនធំមួយគ្រឿងពីក្រោយមិនចាំម៉ាក ហើយក៏រេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿន ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ខឿនថ្មអស់មួយកង់ រថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែ ទាំងស្រុងកល់ជាប់មិនអាចបន្តទៅមុខរួច ។ចំណែករថយន្តធុនធំបានបើកចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹកម្ចាស់ រថយន្តបង្កដែលរងរបួយធ្ងន់ទាំង២នាក់ទៅមន្ទីពេទ្យផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យម្ចាស់រថយន្តូចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់