ព័ត៌មានជាតិ

Updated​៖ចប់កម្មវិធីហូបចុកប្រាប់ប្រពន្ធថាទៅហូបអីមួយភ្លែតគ្រាន់តែរួមដំណើរសោះស្រាប់តែ…

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២០និង៥៥នាទី នៅចំណុចខាងត្បូងក្លោងទ្វាវត្តជាន់ឯក លើផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនឹង ម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសស្រាល។

តាមសមត្ថកិច្ចឲ្យដឹងថារថយន្តម៉ាក HYUNDIA ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-7659 បើកបរដោយឈ្មោះ ជ័យ ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន។

ម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FR-7883 បើកបរដោយឈ្មោះ ឆន តយ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បោកអ៊ុត មានទីលំនៅភូមិទួលមានគុណ ឃុំត្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង (រងរបួសស្រាលទៅផ្ទះ)
ចំណែកអ្នករួមដំណើរពីក្រោយឈ្មោះ ហុង រើន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិឃុំជាមួយគ្នា បានស្លាប់នៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូ រួមទាំងតៃកុងរថយន្តប្រគល់ឲ្យការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ចំណែកសពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់