ភ្នំពេញៈ នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទីយប់ ចំណុចផ្ទះល្វែងផ្លូវលំ ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានករណីលួចមិនបានសម្រេច កើតឡើងចំនួន ១លើក បង្កឡើងដោយជនសង្ស័យស៊ីវិលម្នាក់ មធ្យោបាយថ្មើរជើង។
ជនសង្ស័យឈ្មោះ អាន សំភាស់ ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិថ្មគោល សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ។
(ឃាត់ខ្លួនថ្ងៃទី២១ តុលា ២០១៩ ម៉ោង ៧ និង៣០នាទី ) ជនរងគ្រោះឈ្មោះ សុខ ទ្រី ភេទ ប្រុស អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកហាងចិន ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារៈបន្សល់ទុក៖ ដែកសម្រាប់ ឆ្កឹះចំនួន១ និងពិល ចំនួន ១។
បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំបញ្ជូនទៅតុលារការ ចាត់ការតាមនិតិវិធីច្បាប់៕
មតិយោបល់