យោងតាមទំព័រ Youth Fellowship for Democracy សម្ព័ន្ធមេត្រីភាពយុវជនដើម្បីប្រជាធិបតេយ្យ បានបង្ហោះរូបភាព ៤ សន្លឹកដែលទាក់ទិននឹងរូបភាពស្រាតរបស់ តារាចិន ហុងកុង ថតស្រាតនៅលើប្រាង្គប្រាសាទ អង្គរវត្ត ។ ទំព័រនេះ បានធ្វើការរិះគន់ទៅលើ អាជ្ញាធរសៀមរាបថា “ជនជាតិខ្មែរមួយចំនួនធំ ចាប់ផ្តើមបំផុសគំនិតនាំគ្នាដើរដោះស្បែកជើងក្នុងប្រាសាទ! រីឯអជ្ញាធរសៀមរាមធ្វើចរឹក អនុញ្ញាត្តឲ្យគេថតរូបអាសអាភាសនៅប្រាសាទខ្មែរទៅវិញ?” ។
មិនត្រឹមតែ ទំព័រ ឬ Page មួយនេះទេ ដែលរិះគន់ដល់អាជ្ញាធរសៀមរាប នៅមានអ្នកលេងហ្វេសប៊ុកទូទាំងប្រទេសកំពុង ប្រទេច រិះគន់បន្ទរផងដែរ ដោយមា្នក់ៗ និយាយទាំងពាក្យស្នេហាជាតិពេញខ្លួន ថាធ្វើយ៉ាងនេះមិនសមនោះទេ វាធ្វើឲ្យប្រាសាទដ៏ត្រចេះត្រចង់នេះ អាប់ឱន ។
បើតាមដឹង រូពភាពដែលដាក់ Watermark ឬ ជាចំណុចបង្ហាញកម្មសិទ្ធរូបថតផ្ទាល់ខ្លួននោះ WANIMAL ជាគេហទំព័រ ថតរូបសិច តារាល្បីៗលើពិភពលោក មានចិន កូរ៉េ ជប៉ុន ជាដើម ។
តើ ទង្វើនេះ អាជ្ញាធរ គិតយ៉ាងម៉េច ?
មតិយោបល់